មាតិកា
វគ្គបណ្តុះបណ្តាលកសិករឆ្នើមអោយក្លាយជាកសិករគ្រូ នៅសាលាឃុំអញ្ចាញរូងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១១ តុលា ២០១៩
236

ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ និងការិយាល័យកសិកម្មស្រុកបរិបូណ៍ បើកវគ្គបណ្តុះបណ្តាលកសិករឆ្នើមអោយក្លាយជាកសិករគ្រូ នៅសាលាឃុំអញ្ចាញរូង ដល់កសិករឆ្នើម ដែលសមាសភាពចូលរួមមាន មន្ត្រីការិយាល័យកសិកម្មស្រុក  ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំពេជ្រចង្វា ឃុំអញ្ចាញរូង និងកសិករគ្រូសរុបចំនួន២១នាក់ ស្រី១៥នាក់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖ បង្កើនចំណេះជំនាញបច្ចេកទេសកសិកម្ម និងបទពិសោធន៍ ដល់កសិករគ្រូ ឲ្យមានសមត្ថភាព ក្នុងការអនុវត្តការងារផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំនួនអ្នកចូលទស្សនា
Flag Counter