មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ តុលា ២០១៩
225

ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ២១នាក់ កាណូតចំនួន០៦គ្រឿង សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ភូមិព្រែកឆ្នោរ ភូមិកំពង់អុស  ភូមិគៀនតាម៉ា បានចុះប្រតិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច ក្រោយព្រែកត្រប់ ឃុំជលសារ និងភ្នំខ្យា ឃុំព្រៃគ្រី ស្រុកជលគិរី ជាលទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុង ១៥កន្លែង ស្មើនឹង ៤០០ម, លបលូ១៥គ្រឿង បង្គោល ២០០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប១០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter