ចេញផ្សាយ ១៧ តុលា ២០១៩
240
ថ្ងៃពុធ ៣រោចខែអស្សុជ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រជុំពិភាក្សារវាងគម្រោង ជម្រុញផលិតកម្មនិងប្រេីប្រាស់គ្រាប់ពូជស្រូវ(RSPP) ក្រោមការដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយអង្គការ JICA ជាមួយក្រុមការងារអនុវត្តគម្រោងមន្ទីរកសិកម្ម អំពី ផែនការសកម្មភាពផលិតពូជស្រូវសម្រាប់រដូវប្រាំងឆ្នាំ២០១៩ និងរដូវវស្សាឆ្នាំ២០២០ ដែលមានសមាជិកចំនួន៩នាក់ ស្រី១នាក់ ។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះគឺ ការត្រៀមបណ្តុះបណ្តាលនិងអនុវត្តជាក់ស្តែងសម្រាប់រដូវប្រាំង និងអនុវត្តពេញលេញសម្រាប់រដូវវស្សា ។ ជាមួយនេះដែរ គម្រោងសូមអោយមន្ទីរពិនិត្យទៅលេីសហគមន៍ដែលមានសក្តានុពល ក្នុងការផលិតពូជស្រូវតាមប្រពន្ធ័ ធានាគុណភាពគ្រាប់ពូជ(QDS)។ បន្ទាបមក គម្រោងបានប្រគល់សម្ភារសម្រាប់ត្រួតពិនិត្យគ្រាប់ពូជនៅមន្ទីរពិសោធន៍ចំនួន១ឈុតដល់មន្ទីរកសិកម្ម ដេីម្បីប្រេីប្រាស់នាពេលគម្រោងចាប់ផ្តេីមអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ ។