មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៧ តុលា ២០១៩
109

ថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងប្រើប្រាស់កំលាំង ៤៣នាក់ កាណូតចំនួន០៨គ្រឿង បានចុះប្រតិបត្តិកានៅចំណុចក្នុងបឹងក្រោយភូមិកំពង់បាស្រូវឃុំជលសារ​ ចំណុចកអ្នកតាកែវ ព្រែកត្រប់ដោយសហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ភូមិព្រែកឆ្នោរ ភូមិគៀនតាម៉ា ភូមិថ្មី ភូមិភ្លង ដឹកនាុំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច ក្រោយព្រែកត្រប់ កំពង់បាស្រូវ និងរបាំងលូសាច់អួន នៅចំណុច ព្រែកព្រះចាន់ ឃុំជលសារ ស្រុកជលគិរី ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖ -របាំងសាច់អួនចំនួន០៤​កន្លែង ស្មើនឹង៨០០ម លូសាច់អួន១៦មាត់ -រុះរើរបាំងស្បៃមុង ៣២កន្លែង ស្មើនឹង ១៨០០ម, លបលូ៣២គ្រឿង បង្គោល ៩០០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៤០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter