មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៨ តុលា ២០១៩
846

ថ្ងៃព្រហស្បតិ៍ ០៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ១២នាក់ កាណូតចំនួន០៣គ្រឿង ដឹកនាំដោយលោក ម៉ប សាម៉ុន នាយរងខណ្ឌ បានចុះប្រតិបតិ្តការនៅភូមិសាស្ត្រឃំុប្រឡាយ មាស ស្រុកកំពង់លែង ចំណុចគ្រលង 100 និងក្របីលឿន បានប្រទះឃើញបទល្មើសរបាំងសាច់អួន ហើយក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងសាច់អួន ១១កន្លែង ស្មើនឹង ១២៥០ម, លបលូ១៩គ្រឿង បង្គោល ៣៥០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter