ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលតកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង១៣នាក់ កាណូតចំនួន០៣គ្រឿង ចែកជា០២ មុខព្រួញ៖ -ក្រុមទី០១៖ សហការជាមួយសហគមន៏នេសាទភូមិព្រែកគន្លងបានចុះប្រតិបត្តិការនៅចំណុចក្រោយបឹងវែង(ភូមិព្រែកគន្លងនិងខ្លាក្រហឹមឃុំកំពង់ត្រឡាចនអំពិលទឹក) -ក្រុមទី០២៖ ចុះប្រតិបត្តិការប្រទះឃេីញ ការធ្វេីដោយ របាំងសាច់អួននៅចំណុចកំពង់អួរ ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌៖ ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖ -របាំងសាច់អួនចំនួន ០៥ កន្លែង ប្រវែង ៤០០ ម៉ែត្រ លូសាច់អួន ០៥ មាត់ -រុះរើរបាំងស្បៃមុង ០៦កន្លែង ស្មើនឹង ៣០០ម, លបលូ០៦គ្រឿង បង្គោល ៥៥០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម