ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកសាមគ្គីមានជ័យ បានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃំុឈានឡើង បានចុះផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ (ការថែរទាំមាន់ ការផ្ដល់ចំណីមាន់និងការធ្វើវ៉ាក់សាំងមាន់) ដល់សមាជិកបណ្ដុំអាជីវកម្មនៅភូមិត្រពាំងថ្ម ឃំុឈានឡើង ដែលមានកសិករចូលរួម៤៩ស្រី២៤នាក់។ ក្នុងគោលបំណងផ្ដល់បច្ចេកទេសចិញ្ចឹម ការថែទាំ ការធ្វើវ៉ាក់សាំងដល់កសិករ និងដោះស្រាយបញ្ហាប្រឈមដែលកសិករជួបប្រទះកន្លងមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម