មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០១៩ ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣១ តុលា ២០១៩
428
ថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០១៩ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល)ព្រមទាំងការិយាល័យចំណុះមន្ទីរសរុបចំនួន៦០នាក់ ក្នុងគោលបំណង:-ផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -ផ្សព្វផ្សាយឯកសារជំនួយស្មារតីកាងារសាធារណៈមតិ និង -ពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបាន ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ លើកទិសដៅបន្តសម្រាប់ខែបន្ទាប់ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។ 
ចំនួនអ្នកចូលទស្សនា
Flag Counter