ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមានការចូលរួមសហការជាមួយក្រុមប្រឹក្សារឃុំស្វាយរំពារនិងសមាជិកគណៈកម្មការសហគមន៍ព្រៃឈើ បានចុះកំណត់ទីតាំងដីព្រៃដីព្រៃឈើដែលបានកាប់រានខុសច្បាប់ស្ថិតនៅភូមិចំបក់ខ្ពស់ដើម្បីស្នើសុំដីកាដកហូតទុកជាសម្បត្តិរដ្ឋ ដែលស្ថិតនៅឃុំស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមទាំងអស់ចំនួន០៧នាក់ ស្រី១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម