មាតិកា
បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករបណ្តុំនៅឃុំច្រណូកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៩
185

ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានសហការជាមួយសមាគមន៍ភ្នំនាងកង្រី(ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន) ចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់កសិករបណ្តុំនៅឃុំច្រណូក ស្រុកកំពង់លែងមានអ្នកចូលរួម ៣៤នាក់(ស្រី១៨នាក់) ក្នុងគោលបំណង៖ -ផ្តល់ចំណេះដឹងពីបច្ចេកទេសចិញ្ចឹមមាន់ និងគំរូទ្រុងមាន់សាច់ដល់កសិករ ដែលគាំទ្រដោយកិច្ចសហការរវាងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ជាមួយសមាគមន៍ភ្នំនាងកង្រី។

ចំនួនអ្នកចូលទស្សនា
Flag Counter