មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៩
120

ថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ០៨នាក់ កាណូតចំនួន០២គ្រឿង សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ និងភូមិព្រែកឆ្ដោរ បានចុុះប្រតិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងរាំងភ្ជិតព្រែកនៅចំណុចព្រែកឥន្ទពេជ្រ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុក ជលគិរី ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុងរាំងភ្ជិតព្រែក ០២កន្លែង ស្មើនឹង០៦ម, លបលូ២គ្រឿង បង្គោល ១០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter