មាតិកា
ពង្រឹងសមត្ថភាពនិងការគ្រប់គ្រងគណៈកម្មការសហគមន៍នេសាទស្ទឹងស្ងួតថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០១៩
310

 ថ្ងៃសុក្រ ០៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរឃុំអំំពិលទឹក  បានចុះពង្រឹងសមត្ថភាពនិងការគ្រប់គ្រងគណៈកម្មការសហគមន៍នេសាទស្ទឹងស្ងួត ក្រោមការដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរ និងគណៈកម្មការសហគមន៍នេសាទចំនួន១៧នាក់ ព្រមទាំងបានផ្សព្វផ្សាយលិខិតលេខ ៤៥៨ ប្រក កសក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីការកំណត់ប្រភេទឧបករណ៏នេសាទគ្រួសារដែលអនុញ្ញាតឲ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប និង សារាចរណែនាំលេខ ០២៧ កសក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដោយប្រើឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឫ លបពោះវៀនជ្រូក ឫ លបប្រើស១០០។

ចំនួនអ្នកចូលទស្សនា
Flag Counter