ថ្ងៃចន្ទ ៨កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជួន និរ៉ាន គ្រូបង្គោលផ្នែកដំណាំស្រូវបានចុះពិនិត្យ និងតាមដានការងារប្រមូលផលក្នុងផលិតកម្មស្រូវពូជ របស់សហគមន៍ភ្នំតូចសាមគ្គីស្ថិតនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរដែលសហការ ជាមួយគម្រោងជំរុញផលិតកម្មស្បៀង ក្នុងគោលបំណង ៖- ត្រួតពិនិត្យការប្រមូលផលស្រូវពូជរបស់សហគមន៍ - ធ្វើការវាស់ស្ទង់ទិន្នផលស្រូវ និងប្រៀបធៀបជាមួយស្រែកសិករគឺបាន បង្ហាញថា៖ -ស្រែអនុវត្តតាមបច្ចេកទេស ទទួលបាន៣៤៤០គីឡូ/ហិកតា និងស្រែកសិករទទួលបាន ២៧៨០គីឡូ/ហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម