មាតិកា
ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយដង្កូវមូលស្លឹកនៅឃុំមេលំថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០១៩
335

    ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយដង្កូវមូលស្លឹកនៅឃុំមេលំ ស្រុកបរិបូរណ៍ ដែលមានសមាសភាពចូលរួមពី៖-មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម-លោកមេឃុំ ស្មៀនឃុំមេលំ។ ក្រោយពីពិភាក្សាគ្នារួចមក សមាសភាពចូលរួមបានចុះទៅដល់កន្លែងដាំដុះស្រូវ និងពិនិត្យឃើញថា ស្រូវពិតជារងការបំផ្លាញដោយដង្កូវមូលស្លឹកនៅក្នុងឃុំមេលំ បើតាមប្រសាសន៍របស់លោកមេឃុំមេលំទំហំនៃការបំផ្លាញទូទាំងឃុំមានប្រមាណជាង៧០០ហិចតា ក្នុងនោះ៖-ភូមិកាន់យួរ មានប្រមាណ២៥០ហិចតា-ភូមិមេលំ មានប្រមាណ៣០០ហិចតា-ភូមិទួលរកា មានប្រមាណ១៥០ហិចតា។ តាមរយះការសាកសួរព័ត៌មាន ស្រូវដែលកសិករធ្វើ ជាស្រូវពង្រោះលើកទី២ បន្ទាប់ពីប្រមូលផលលើកទី១រួច ដោយប្រើពូជសែនក្រអូប ផ្កាក្រវ៉ាន់ និង៥៤៥១ ចំពោះការបំផ្លាញនេះមានរយះពេល៧ថ្ងៃមកហើយ គួបផ្សំនឹងដីស្រែពុំមានទឹកសម្រាប់ស្រោចស្រព។មកទល់ពេលនេះកសិករបានបាញ់ថ្នាំកំចាត់ តែហាក់មិនសូវទទួលបានលទ្ធប៉ុន្មានទេដោយសារដីស្រែពុំមានទឹកនិងមិនអាចដាក់ជីបំប៉នបានទេ។
     ក្នុងពេលនោះដែរ មន្រ្តីជំនាញបានធ្វើការណែនាំ និងបង្ហាញពីលក្ខណះបំផ្លាញរបស់ដង្កូវមូលស្លឹកដល់កសិករដូចខាងក្រោម៖ ដង្កូវមូលស្លឹកតែងតែកើតមាននឹងបំផ្លាញនៅវគ្គលូតលាស់ ហើយលក្ខណះបំផ្លាញគឺស្លឹកស្រូវរមូរ នឹងមានស្នាមសតាមបណ្តោយស្លឹក។
    +វិធានការការពារនិងកម្ចាត់ -សម្អាតស្មៅដែលដុះជំវិញស្រែ-ពន្លឹចទឹកក្នុងស្រែ នឹងប្រើបន្លា ឬមែកឬស្សីវាត់ពីលើស្លឹកស្រូវនឹងវិធានការចុងក្រោយប្រើប្រាស់ថ្នាំគីមី។ ក្រុមការងារបានសំណូមពរអោយអាជ្ញាធរភូមិ ឃុំ នឹងប្រជាកសិករ មេត្តាផ្សព្វផ្សាយពីផលវិបាកនៃដង្កូវមូលស្លឹក នឹងត្រូវរាយការណ៍បន្ទាន់មកការិយាល័យកសិកម្មស្រុក ឬមន្ទីរ ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter