ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ប្រើប្រាស់កំលាំង ៣៥នាក់ កាណូតចំនួន០៨គ្រឿង បែងចែកជា០២មុខព្រួញ៖ដោយ-ក្រុមទី១៖ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានចុះប្រតិបត្តិការនៅភូមិសាស្ត្រឃំុសំរោងសែន ចំណុចបឹងជួន ស្រុកំពង់លែង បានចុះរុះរេីរបាំងស្បែមុងបំផ្លាញ់ចោលនៅនិងកន្លែង។ -ក្រុមទី២៖ដឹកនាំដោយលោក អ៊ូ សោភណ័ នាយរងខណ្ឌ សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ភូមិ ព្រែកឆ្ដោរ ភូមិថ្មី ភូមិគៀនតាម៉ា ភូមិព្រែកត្រប់ បានចុះប្រត្តិបត្តិការហេីយបានប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចព្រែកត្រប់ ឃុំ ជលសារ ចំណុចកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុង ៣៧កន្លែង ស្មើនឹង១៨៥០ម, លបលូសាច់អួន ៣៧គ្រឿង បង្គោល ៦៥០ដើម និងចាក់លែងត្រីចូលក្នុងធម្មជាតិវិញចំនួនសរុប២៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម