ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមុខជំនួញ និងគម្រោងថវិកា ដែលក្រោមការសម្របសម្រួលដោយវិទ្យាស្ថានអន្តរជាតិស្តារឡើងវិញនៅជនបទ(IIRR Cambodia) ដែលមានអ្នកចូលរួមពីអាជ្ញាធឃុំ គណៈកម្មការសហគមន៍កសិកម្មសរុបចំនួន២៥នាក់ នៅវត្តព្រាល ភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមការគាំទ្រដោយមូលនិធិសម្រាប់ការអភិវឌ្ឍ/ជំនួយសង្គ្រោះអន្តរជាតិ(FIDR) ក្នុងគោលបំណង៖-កំណត់ផលិតផលច្បាស់លាស់ គោលដៅទីផ្សារ តម្លៃ លំហូរសាច់ប្រាក់ និងការគ្រប់គ្រងអាជីវកម្ម។ -រៀបចំផែនការក្រុមអាជីវកម្ម និងថវិកា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម