មាតិកា
សិក្ខាសាលាលើកទី១ស្ដីពីស្ថិតិយេនឌ័រនៅមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០១៩
235

ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី ឈិន កញ្ញា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក បានចូលរួមសិក្ខាសាលាលើកទី១ស្ដីពីស្ថិតិយេនឌ័រនៅមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ចាន់ សូរិយ៍ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី និងមានការចូលរួមមកពីក្រសួងកិច្ចការនារី ក្រសួងផែនការ និងមន្ទីរចំនួន១២(មន្ទីរកិច្ចការនារី មន្ទីរកសិកម្ម មន្ទីរ អភិវឌ្ឍន៍ជនបទ មន្ទីរការងារ មន្ទីរផែនការ មន្ទីរពានិជកម្ម មន្ទីរឧស្សាហកម្ម   មន្ទីរសុរិយោដី មន្ទីរបរិស្ថាន មន្ទីរមុខងារ មន្ទីរអប់រំ និងមន្ទីរសុខាភិបាល)សរុបសិក្ខាកាមចំនួន៣៤នាក់ ស្រី២២នាក់ ដែលរៀចំដោយ:ក្រសួងកិច្ចការនារី និងគាំទ្រដោយ: កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងគោលបំណង៖ -បង្កើនការយល់ដឹងស្ដីពីស្ថិតិយេឌ័រ -ពិភាក្សានិងកំណត់យកវិស័យសំខាន់ៗដែលត្រូវដាក់បញ្ចូលក្នុងសៀវភៅស្ថិតិយេឌ័រខេត្តកំពង់ឆ្នាំង -បង្កើនការយល់ដឹងស្ដីពីរបៀបនៃការបង្កើតក្រាហ្វិច តារាងនិងកាវិភាគទិន្នន័យ -បញ្ជាក់អំពីផែនការសកម្មភាពសម្រាប់រៀបចំសៀវភៅយេនឌ័រ។

ចំនួនអ្នកចូលទស្សនា
Flag Counter