ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានរៀបចំទទួលការទស្សនកិច្ចដកស្រង់បទពិសោធន៏ របស់មន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចំនួន ២៧ នាក់ស្រី ៣ នាក់ ក្នុងនោះមាន ទីប្រឹក្សាទីផ្សារ ២នាក់ មកទស្សនកិច្ចនៅបណ្តុំអាជីវកម្មបច្ចេកទេសដាំបន្លែឃុំបន្ទាយព្រាលមានជ័យ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ចំនួន ៣ កន្លែង ទី១ ទស្សនកិច្ចការដាំសណ្តែកគួរ ត្រសក់ និងស្ពៃ របស់កសិករបណ្តុំអាជីវកម្ម ឈ្មោះ កែម សួ នៅភូមិអូលាជ ទី២ ចុះទស្សនកិច្ចចំការបន្លែ ពពួក ស្ពៃ របស់កសិករឈ្មោះ ជួន សុខ កសិករបណ្តុំ នៅភូមិ ឬស្សីដួច និងទី៣ ចុះទស្សនកិច្ច ផ្ទះ កសិករឈ្មោះ គង់ ឃី ប្រធានបណ្តុំអាជីវកម្ម ពិនិត្យការដាំដំណាំចម្រុះនិងរបាយការណ៏របស់ប្រធានបណ្តុំពីដំណេីរការនៃការបង្កេីតបណ្តុំអាជីវកម្មបច្ចេកទេសដាំបន្លែ បន្ទាយព្រាលមានជ័យ តាមខ្សែច្រវ៉ាក់ផលិតកម្ម មានអ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម