ថ្ងៃចន្ទ ០៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ប្រើប្រាស់កំលាំង ០៤នាក់ កាណូតចំនួន០១គ្រឿង ដឹកនាំដោយលោក លី ហុងស្រេង រួមជាមួយសង្កាត់រដ្ឋបាលជលផលរលាប្អៀរបានចុះរុះរេីបំផ្លាញចោលរបាំងស្បៃនៅចំណុចចុងស្ទឺង ឃំុគោកបន្ទាយ ស្រុករលាប្អៀរ ហើយក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមាន៖ -រុះរើរបាំងស្បៃមុង ០៥កន្លែង ស្មើនឹង១៥០ម, លបលូសាច់អួន ០៥គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម