ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម បានសហការជាមួយតំណាងក្រុមហ៊ុនជីប៊ិញឌៀនសញ្ញាក្បាលក្របី ចុះចែកទុនគាំទ្រ ជីក្បាលក្របីលូតលាស់ និងធ្វើការបណ្ដុះបណ្តាលទីវាលដល់សមាជិកក្រុមផលិតបន្លែផ្សារភ្ជាប់ទីផ្សារនៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សរុបចំនួន៣៩នាក់ ស្រី៣៥នាក់ ដែលជាភាពជាដៃគូររវាងវិស័យរដ្ឋ និងវិស័យឯកជនគោលបំណង៖ -ណែនាំបញ្ជាក់ពីគោលបំណងរបស់កម្មវិធីASPIRE និងគោលបំណងរបស់ដៃគូរសហការ។ -ផ្ដល់ទុនសម្រាប់ដំណើរការផលិតកម្មបន្លែចំនួន២០%នៃទុនវិនិយោគសរុប។ -ផ្ដល់ជីក្បាលក្របីលូតលាស់សម្រាប់ដំណាក់កាលលូតលាស់ដំបូងរបស់បន្លែ។ -ណែនាំពីសម្ភារៈកសិកម្មថ្មីដែលធន់ទៅនឹងបំរែបំរួលអាកាស់ធាតុ ព្រមទាំងពន្យល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃសម្ភារៈទាំងនោះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម