មាតិកា
ពិធីប្រកាសទទួលស្គាល់វិញ្ញាបនបត្ររបស់សហគមន៍កសិកម្ម មរតកស្ករត្នោតខ្មែរ
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០១៩
480

ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្ម បានចូលរួមពិធីប្រកាសទទួលស្គាល់វិញ្ញាបនបត្ររបស់សហគមន៍កសិកម្ម មរតកស្ករត្នោតខ្មែរ ក្រោមអធិបតីភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលពីគណៈអភិបាលនៃអភិបាលស្រុកសាមគ្គីមានជ័យ   អាជ្ញាធរភូមិ-ឃុំ និងកសិករ  សរុបចំនួន៤៥នាក់  ដែលគាំទ្រដោយក្រុមហ៊ុនHesed និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។

ចំនួនអ្នកចូលទស្សនា
Flag Counter