ចេញផ្សាយ ២២ វិច្ឆិកា ២០១៩
210
ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម ក្រោមអធិបតីភាពដោយលោក សាម៉េង កែវមុនីន នាយករងនៃអគ្គនាយកដ្ឋានកសិកម្ម, លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍កសិកម្ម និងលោក HARDY SCHHEIDER ជានាយកសម្ព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV) នៅអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ ព្រមទាំងសហភាពសហគមន៍កសិកម្មទាំង៩ សរុបចំនួន៦០នាក់ ក្នុងគោលបំណង៖-ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍កសិកម្មជាមួយភាគីពាក់ព័ន្ធ និង-ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់បំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍កសិកម្មឲ្យបានកាន់តែល្អគ្រប់ជ្រុងជ្រោយ ដែលគាំទ្រដោយសម្ព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV)។