ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងខាងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចដោយមានការចូលរួមពីលោក កង គឹមលី អនុប្រធានការិយាល័គ្រប់គ្រងស្ថានីយ៍ដាំឈើថ្នាលបណ្ដុះកូនឈើនិងសួនឧទ្យាន លោកហេង វីឡុង អនុប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់និងអភិបាលកិច្ច ចុះពិនិត្យផ្ទៀងផ្ទាត់ករណីកាប់ដើមអាកាស្យាចំនួន៤០០ដើមដែលបានដាំអមផ្លូវលំគ្រួសក្រហមនិងផលប៉ះពាល់ការរាយបណ្ដាញអគ្គីសនីស្ថិតក្នុងឃុំត្បែងខ្ពស់និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម