ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយអង្គការដៃគូអភិវឌ្ឍន៍ បានប្រារព្ធវេទិកាសហគមន៍ កសិកម្មខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ"យុទ្ធសាស្ត្រគាំទ្រវិស័យ កសិកម្ម និងទីផ្សារសម្រាប់ កសិករខ្នាតតូច" ក្រោមអធិបតីភាពដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឈកំពង់ឆ្នាំង ដែលមានការចូលពីមន្ទីរជុំវិញខេត្ត អង្គការដៃគូ វិស័យឯកជន ខណ្ឌរដ្ឋបាល(ព្រៃឈើ,ជលផល) ការិយាល័យជំនាញ ការិយាល័យកសិកម្មស្រុក សហគមន៍កសិកម្មទូទាំងខេត្ត៤៨សហគមន៍ និងសហគមន៍កសិកម្មខេត្តពោធិ៍សាត់២សហគមន៍ សរុllបចំនួន២៤០នាក់ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖- បង្កើនចំណេះដឹង និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ -ដើម្បីស្វែងរកយុទ្ធសាស្ត្រ ធានាបាននូវថ្លៃដើមទាប និងផ្តល់ឱកាសទីផ្សារ កាន់តែប្រសើរសម្រាប់សហគមន៍ កសិកម្ម និងកសិករខ្នាតតូច ដែលគាំទ្រឧបត្ថម្ភដោយអង្គការជីវិត ថ្លៃថ្នូរប្រចាំខេត្តកំពង់ឆ្នាំង(LWD) និងអង្គការទស្សន:ពិភពលោក៕ **ជាលទ្ធផល មានការសួរសំនួរយ៉ាងផុសផុលពីសមាជិកសហគមន៍កសិកម្ម ទៅវាគ្មិនពាក់ព៍ន្ធ(វិស័យរដ្ឋ វិស័យឯកជន សង្គមស៊ីវិល) និងមានការយល់គ្នាច្រើនក្នុងកិច្ចសហប្រត្តិការរវាងវិស័យរដ្ឋ វិស័យឯកជន សង្គមស៊ីវិលជាមួយសហគមន៍កសិកម្ម**។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម