មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៩
420

ថ្ងៃព្រហស្បតិ៍  ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល)ព្រមទាំងការិយាល័យចំណុះមន្ទីរសរុបចំនួន៦០នាក់ ក្នុងគោលបំណង:-ផ្សព្វផ្សាយសារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបាន ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ លើកទិសដៅបន្តសម្រាប់ខែបន្ទាប់ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter