ថ្ងៃព្រហស្បត៍ ២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចូលរួមប្រជុំកិច្ចពិភាក្សាស្តីពីការអនុវត្តប្រពន្ធ័គ្រប់គ្រងនិងធានាគុណភាពពូជស្រូវ QDS នៃគម្រោងផលិតកម្មនិងការប្រេីប្រាស់គ្រាប់ពូជស្រូវ RSPP/JICA រវាងមន្រ្តីអនុវត្តគម្រោងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ជាមួយទីប្រឹក្សានិងមន្ត្រីសម្របសម្រួលគម្រោង ដែលមានសមាសភាពចំនួន០៩រូប ស្រី០១រូប ។ គោលបំណងសំខាន់ៗរួមមានៈ -ពិនិត្យឡេីងវិញពីវឌ្ឍនះភាពរបស់គម្រោង -ការជ្រេីសរេីសស្រែបង្ហាញផលិតកម្មស្រូវចំណីចំនួន៤បង្ហាញសម្រាប់រដូវប្រាំង២០១៩-២០២០ -ការដាក់ពាក្យ សម្រាប់អនុវត្តប្រពន្ធ័ QDS បន្ទាប់មកក៏បានពិភាក្សាលម្អិតអំពីការទទួលខុសត្រូវរបស់មន្ទីរកសិកម្ម ក្នុងការប្រតិបត្តិប្រពន្ធ័ QDS។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម