ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមការងារអនុវត្តគម្រោងលំហាច (CP-P11)របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយដោយមានការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានរៀបចំធ្វើទិវាបង្ហាញស្តីពី ដំណាំត្រសក់ ភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចំនួន៥៣នាក់ ស្រី៣៦នាក់ ក្នុងគោលបំណង៖-ឲ្យកសិករចេះសិក្សាស្វែងយល់វិភាគសេដ្ឋកិច្ចរកចំណញខាតលើមុខរបរនិមួយៗ -ឲ្យកសិករចេះរៀបចំបែងចែកចំណាត់ថ្នាក់សម្រាប់យកទៅទីផ្សារ -ចេះរៀបចំការវិចខ្ចប់និងដឹកជញ្ជូនទៅកាន់ទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម