ថ្ងៃសុក្រ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ២០១៩ ការិយាល័យកសិម្មស្រុកសាមគ្គីមានជ័យ មានការប្រជុំវាយតម្លៃបន្តកិច្ចសន្យាភ្នាក់ងារផ្សព្វផ្សាយឃុំសម្រាប់ឆ្នាំ២០២០ នៃកម្មវិធី ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយមន្ត្រីតាមដានវាយតម្លៃនិងទីប្រឹក្សាតាមដានវាយតម្លៃ ។ ការវាយតម្លៃនេះមានការចូលរួមពីមន្រ្តីកសិកម្មស្រុក ក្រុមប្រឹក្សាឃុំពាក់ពន្ធ័ និង CEWs មកពីឃុំគោលដៅនីមួយៗ សរុបចំនួន ១៩នាក់ ស្រី ៣នាក់។ តាមរយៈការដាក់ពិន្ទុពីគណៈកម្មការវាយតម្លៃ ទៅលេីសមត្ថភាពការងារ ការទទួលខុសត្រូវ ការសម្របសម្រួល និងការទំនាក់ទំនងជាដេីម ។ ភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW) ទាំង៦រូប ទទួលបានពិន្ទុល្អ នឹងត្រូវបានគណៈកម្មការសម្រេចបន្តកិច្ចសន្យាជាមួយកម្មវិធី ASPIRE មន្ទីរកសិកម្ម សម្រាប់ឆ្នាំ២០២០ បន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម