ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានចូលរួមផ្សព្វផ្សាយបច្ចេកវិទ្យាកំដៅកូនមាន់ដោយការប្រើប្រាស់ធ្យូងអនាម័យ របស់ក្រុមខ្មែរហ្គ្រីនឆាកូល(KGC) គម្រោងS-RET មានអ្នកចូលរួមសរុប ៣៤នាក់ ស្រី ២៣នាក់ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖កំណត់ទីតាំងចែកចាយបច្ចេកវិទ្យា និងទីផ្សារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម