មាតិកា
ទិវាផ្សព្វផ្សាយ ស្តីពីការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅភូមិថ្មកែវថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១០ ធ្នូ ២០១៩
176

ថ្ងៃចន្ទ ១៣កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០១៩ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី ព្រមទាំងទីប្រឹក្សានៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចូលរួមទិវាផ្សព្វផ្សាយ  ស្តីពីការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  រៀបចំឡេីងដោយអង្គការពន្លឺកុមារ  ដែលគាំទ្រថវិកាដោយមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពង់ឆ្នាំង  ដោយអនុវត្តនូវឧបករណ៍ជួលអ្នកខាងក្រៅ(Contracting out) នៅភូមិថ្មកែវ  ឃុំស្វាយជ្រុំ  ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទិវានេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  និងកសិករជាសមាជិកក្រុមផលិតបន្លែ ក្នុងឃុំស្វាយជ្រុំ សរុបចំនួន៤០នាក់ ស្រី៣២នាក់។ គោលបំណងសំខាន់នៃទិវានេះគឺ  បង្ហាញអោយឃេីញពីលទ្ធផលនៃការដាំដុះបន្លែ  តាមការណែនាំបច្ចេកទេសដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  ទទួលបានទិន្នផលខ្ពស់  បេីប្រៀបធៀបទៅនឹការដាំទៅតាមទម្លាប់។ នាឱកាសនោះដែរ  បន្ទាប់ពីចំណាប់អារម្ភណ៍របស់អាជ្ញាធរ និង តំណាងកសិករជាសមាជិកដាំបន្លែរួចមក កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ បានមានមតិសំណេះសំណាល  ផ្តល់នូវបទពិសោធន៍ និងការណែនាំមួយចំនួនទៅដល់កសិករ  ដោយធ្វេីយ៉ាងណាអនុវត្តនូវបច្ចេកទេសអោយបានត្រឹមត្រូវ  ដេីម្បីអោយបន្លែដែលផលិតបានប្រកបដោយបរិមាណ គុណភាព និងឆ្លេីយតបទៅនឹងតម្រូវការទីផ្សារ។ ជាមួយនេះដែរ កញ្ញាអនុប្រធានក៏បានផ្តាំផ្ញេីរ និងលេីកទឹកចិត្តដល់កសិករអោយបន្តការដាំដុះអោយបានគ្រប់រដូវ  ក្នុងន័យលេីកកម្ពស់ជីវភាពនិងប្រាក់ចំណូលក្នុងក្រុមគ្រួសារ  ជាមួយនឹងការចែកពូជបន្លែជូនកសិករសម្រាប់យកទៅដាំដុះបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter