ថ្ងៃចន្ទ ១៣កើត ខែមគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៩ ការិយាល័យកសិកម្មស្រុកបរិបូណ៍ បានចុះត្រួតពិនិត្យមើលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបានចែកថ្នាំសម្លាប់មេរោគ ហើយធ្វើការណែនាំពីវិធីផ្តល់កំដៅកូនមាន់ដល់សមាជិកបណ្តុំរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលមានសមាជិកចូលរួម៥២នាក់ ស្រី៤៧នាក់ នៅភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គោលបំណង៖ -ផ្តល់បច្ចេកទេសការថែរក្សាកូនមាន់ -អត្ថប្រយោជន៍នៃការធ្វើជីវសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម