ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង២៣នាក់ មធ្យោបាយកាណូត ០៧គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទដោយ -ក្រុមទី១ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលឃុំពាមឆ្កោក សហគមន៍ភូមិ ព្រែកឆ្ដោរ ភូមិថ្មី ភូមិអន្លង់មេត្រីសែនជ័យ ភូមិគៀនតាម៉ា ប្រើប្រាស់កំលាំង១៧នាក់ មធ្យោបាយកាណូត ០៥គ្រឿង បានចុះប្រត្តិបត្តិការហេីយបានប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចបឹង សួង ភូមិកំពង់អុស ឃុំកំពង់អុស និង ចំណុចព្រែកប្រណាក ភូមិក្បាលកន្លង់ ឃុំ ពាមឆ្កោកស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង និង-ក្រុមទី០២៖ សហការជា់មួយសហគមន៍នេសាទពោធិ៏ និងកង្រីសែនជ័យ ប្រើប្រាស់កំលាំង០៦នាក់ កាណូត ០២ គ្រឿង បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រឃុំពោធិ៏ ចំណុចភ្នំក្រពេី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖-រុះរើរបាំងស្បៃមុង២៤កន្លែង ស្មើនឹង៧៥០ម, លបលូ៣២គ្រឿង បង្គោល ៥០០ដើម និងចាក់លែងត្រីចូលក្នុងធម្មជាតិវិញចំនួន ២៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម