មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ ធ្នូ ២០១៩
152

ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង១៥នាក់ កាណូត ០៤គ្រឿង សហការណ៍ជាមួយ អាជ្ញាធរឃុំ ពាមឆ្កោក ប៉ុស្តិ៍នគរបាលឃុំពាមឆ្កោក សហគមន៍ភូមិព្រែកឆ្ដោរ  ភូមិ ថ្មី ភូមិអន្លង់មេត្រីសែនជ័យ ភូមិគៀនតាម៉ា បានចុះប្រតិបត្តិការហេីយបានប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចព្រែក ប្រណាក ភូមិក្បាលកន្លង់ ឃុំពាមឆ្កោកនិងចុុះរុះរេីសម្រាស់និងកំប្លោកនៅចំណុច ព្រែកប្រលិច  ភូមិក្បាលកន្លង់ ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖-រុះរើសម្រាស់ ០៨កន្លែង ស្មេីរ៤០០ ម៉ែត្រការេ មែកសម្រស់ចំនួន៥០០មែក -រុះរើរបាំងស្បៃមុង១០កន្លែង ស្មើនឹង២០០ម, លបលូ១០គ្រឿង បង្គោល ៣០០ដើម និងចាក់លែងត្រីចូលក្នុងធម្មជាតិវិញចំនួន ១០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter