ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ និងភ្នាក់ងារផ្សព្វផ្សាយឃុំអណ្ដូងស្នាយ បានចុះតាមដានការងារដាំដុះនិងការបញ្ជាទិញតាមកិច្ចសន្យារបស់សមាជិកពណ្ដុំអាជីវកម្មដំឡូងជ្វា និងបានវាស់PHដី(តុល្យភាពដី) ជូនកសិករដើម្បីកែប្រែគុណភាពដីអោយបានសមស្រមសម្រាប់បង្កើននូវទិន្នផលជាអតិបរមា។ការបញ្ជាទិញតាមកិច្ចសន្យាគិតត្រឹមខែវិច្ឆិកាបានចំនួន ប្រភេទលេខ១+២ បានចំនួន ៩៩៩០គីឡូក្រាម ប្រភេទលេខ៣ចំនួន៩៣៩០គីឡូក្រាម លេខ៤ ចំនួន ៦៤៧០គីឡូក្រាម (សមាជិកដែលបានប្រមូលផល ៣០/៥៥នាក់)-សកម្មភាពនេះមានគោលបំណង៖ណែនាំបច្ចេកទេសថ្មីនៃការកែប្រែគុណភាពដីនិងការប្រើប្រាស់ជីសមស្រប។ពិនិត្យ តាមដានការបញ្ជាទិញតាមកិច្ចសន្យារបស់បណ្ដុំអាជីវកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម