មាតិកា
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៅស្រុកសាមគ្គីមានជ័យថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
311

ថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ និងសម្បទានដីសង្គមកិច្ច ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ចំនួន ០៥ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានបំពេញគ្រប់លក្ខខណ្ឌចំនួន ៩០៦ គ្រួសារ ស្មើនឹង ១ ៥០៦បណ្ណ ក្នុងនោះជូនសម្បទានិកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) ចំនួន ៧៣២ គ្រួសារ ស្មើនឹង ១ ១៧៩ បណ្ណ និងដីរដ្ឋបាលសាធារណៈចំនួន ៤១ បណ្ណ ស្ថិតក្នុងភូមិសុខសែនជ័យ ឃុំពាម, ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស, ភូមិសំបុកគ្រៀល ឃុំក្រាំងល្វា និងសម្បទានិកដែលជាអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ១៧៤ គ្រួសារ ស្មើនឹង ២៧៤បណ្ណ និងដីរដ្ឋបាលសាធារណៈចំនួន ១២ បណ្ណ ស្ថិតនៅក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្បទានិកដែលបានទទួលវិញ្ញាបនបត្រក្នុងពិធីនេះទទួលបានដីលំនៅដ្ឋានទំហំ ៣០ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ និងដីកសិកម្មទំហំ ១ហិកតាស្មើគ្នា។ ក្នុងឱកាសនោះដែរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញដាំដើមឈើក្នុងពេលនោះផងដែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អង្គការដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរស្រុក ភូមិ-ឃុំ និងប្រជាពលរដ្ឋចូលរួមផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter