មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
242

ថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុបចំនួន ៦៦នាក់ និងកាណូត ១៩គ្រឿង ដោយ-ក្រុមទី១៖ បានសហការជាមួយកងរាជ អាវុធហត្ថ B.4 ប្រចាំឆ្នុកទ្រូ និងសហគមន៍នេសាទកំពង់ព្រះគគីមានកំលាំង ០៨នាក់ កាណូត ០៣គ្រឿង ចុះប្រតិបត្តិការនៅចំណុចជ្រោយផ្កាយ ភូមិក្រចាប់ ឃំុ ត្រពាំងចាន់ ប្រទះឃើញរបាំងស្បៃមុង នៅតំបន់នោះ និងចុះប្រតិបត្តិការរុះរើសម្រាស់នៅចំណុចអ្នកតាពាង ភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង -ក្រុមទី២៖ សហការជាមួយសហគមន៍ ភូមិអន្លង់មេត្រីសែនជ័យ មានកំលាំងសរុប០៨នាក់មធ្យោបាយ ០២គ្រឿង បានចុះប្រត្តិបត្តិការហេីយបានប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចកោះប្រវឹក និងកំពង់តាអួ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោកស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។-ក្រុមទី៣៖ ក្រុមការងារចម្រុះបីខេត្តកំពង់ឆ្នាំង កំពង់ចាមនិងខេត្តកណ្តាលដឹកនាំដោយលោកសេងសុវណ្ណារិទ្ធិសហការអាជ្ញាធរស្រុកកំពង់ត្រឡាចកងរាជអាវុធហត្ថស្រុក នគរបាល និងសហគមន៍ខេសាទសរុប ៥០នាក់មធ្យោបាយទូកកាណូត ១៤គ្រឿង បានចុះប្រតិបត្តិកានៅព្រំប្រទល់បីខេត្ត និង-ក្រុមទី៤៖ សហការជាមួយសហគមន៍ នេសាទពោធិ៏កង្រីសែនជ័យ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ឃុំពោធិ៏ ស្រុកកំពង់លែង ត្រង់ចំណុច ព្រែកផ្លូវលោក កំពង់បាចិន បានចុះរុះរេី និងរុញសម្រាស់ ហើយក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖-សម្រាស់ចំនួន ៣០កន្លែង ស្មើនឹង ៣០០០ ម៉ែត្រការ៉េ បង្គោលចំនួន ២៣០ ដើម មែកឈើចំនួន  ៩៥០ មែក -លបប្រេីស១០០ខ្សែ ចំនួន៨០០គ្រឿង ខ្សែចង១៣០០០ម ប៊ីដុងជ័រ១២០០ -រុះរើរបាំងស្បៃមុង១៦កន្លែង ស្មើនឹង៧៨០ម, លបលូ១៦គ្រឿង បង្គោល ៦៥០ដើម និងចាក់លែងត្រីចូលក្នុងធម្មជាតិវិញចំនួន ៩០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter