ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ អ្នកស្រី ឈិន កញ្ញា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីសមិទ្ធផលគម្រោងគាំពារ កុមារតូចនៅតំបន់ផ្ទះបណ្ដែតទឺក នៅសណ្ឋាគារសុខថៃសាន្ត ដែលមានចំនួនអ្នកចូលរួមប្រមាណ១២៥នាក់ ស្រី៧៨នាក់។ សិក្ខាសាលានេះមានគោលបំណងបង្ហាញសមិទ្ធផលនិងចែករំលែកបទពិសោធន៍ការអនុវត្តការប្រជំុ បណ្ដាញ គណកម្មការក្រុមឪពុកម្ដាយសកម្មភាពមតេយ្យសហគមន៍ និងកុមារពិការ ចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធ បច្ចុប្បន្នភាពរបាយការណ៍ និងតាមដានសកម្មភាពគម្រោងនិងផ្ដល់សេវាផ្សេងៗព្រមទាំងប្រគល់នូវសមិទ្ធិផលជូនរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានាអោយមាននិរន្តភាពនាពេលអនាគត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម