ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានសហការណ៍ជាមួយ -ភ្នាក់ងារផ្សព្វផ្សាយឃុំប្រស្នឹបបានចូលរួមសកម្មភាពលក់មាន់សាច់តាមកិច្ចសន្យារបស់សមាជិកបណ្ដុំអាជីវកម្មប្រស្នឹបចំនួន ២គ្រួសារ សរុប ៦៨ក្បាល ស្មេីនឹង៨៧ គីឡូក្រាម បូកយេាងខែមុនសរុបបាន១៩១៨ ក្បាល ស្មេីនឹង២៤២៩ គីឡូក្រាម សមាជិកទទួលបាន៤៤នាក់លេី៦៣នាក់។-ភ្នាក់ងារផ្សព្វផ្សាយឃុំជើងគ្រាវបានចុះសម្របសម្រួលការផ្គត់ផ្គង កូនមាន់២១ថ្ងៃតាមកិច្ចសន្យា នៅឃុំបន្ទាយព្រាលចំនួន៣០០ក្បាល់ដល់កសិករ៥គ្រួសារ និង-ភ្នាក់ងារផ្សព្វផ្សាយឃុំអណ្ដូងស្នាយបាន ចុះពិនិត្យការដាំបន្លែតាមកិច្ចសន្យារបស់សមាជិកបណ្តុំផលិតបន្លែនៅឃុំទឹកហូត។ សកម្មភាពទាំងនេះមានគោលបំណង៖ -តាមដានការងារដាំដុះបន្លែសុវត្ថិភាព និងការផ្គត់ផ្គង់ធាតុចូលតាមកិច្ចសន្យា -ពិនិត្យកត្តាចង្រៃ ជម្ងឺផ្សេងៗ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានលើសត្វ និងដំណាំរបស់សមាជិកបណ្ដុំ និង-ជម្រុញការកត់ត្រាចំនូលចំនាយរបស់សមាជិកបណ្ដុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម