ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី"អាជីវកម្មលើផលិតកម្មមាន់ និងបន្លែ" ក្រោមអធិបតីភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោកបណ្ឌិត វង្ស សារិនដា នាយកប្រតិបត្តិការសមាគមសហករណ៍កម្ពុជា(CAC) និងលោក HARDY SCHNEIDER នាយកសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV) ដល់សហគមន៍កសិកម្មចំនួន៣៦ ក្នុងខេត្តកំពង់ឆ្នាំង នៅសណ្ឋាគាររស្មីសុខាញ៉ូយ៉កដែលមានរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណង៖-ដើម្បីកំណត់យុទ្ធសាស្ត្រសំខាន់ៗ ក្នុងការធ្វើទីផ្សារនិងជួយសហគមន៍ កសិកម្មឲ្យចេះរៀបចំផែនការអាជីវកម្ម មាន់ និងបន្លែ -ដើម្បីស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម ដំណាំបន្លែ -មាន់ និងវិធីសាស្ត្រធ្វើការជាមួយ វិស័យឯកជន តាមរយះបង្កើនផលិតកម្មកសិកម្មតាមកិច្ចសន្យា ហើយទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ និង-ពង្រឹងការ គ្រប់គ្រងផ្សារសហគមន៍កសិកម្ម តាមរយៈការរៀបចំផែនការ អាជីវកម្ម និងរៀបចំប្រព័ន្ធកត់ត្រាហិរញ្ញវត្ថុបែបអេឡិចត្រូនិច ដើម្បីធានាបានភាពត្រឹមត្រូវ និងតម្លាភាពក្នុងការគ្រប់គ្រង។ ដោយមានកិច្ចសហការគ្នា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសមាគមសហករណ៍កម្ពុជា(CAC) ហើយឧបត្ថម្ភដោយសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV) តាមរយៈគម្រោង"ពង្រឹងសង្វាក់ ផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង តាមរយៈការកសាង សមត្ថភាពសហគមន៍កសិកម្មនៅកម្ពុជា(SEWOH)"។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម