មាតិកា
កម្មវិធីតម្លៃពិសេសលើផលិតផលកសិកម្មរបស់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ១៧ ធ្នូ ២០១៩
431

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានកិត្តិយសជម្រាបជូនដល់សាធារណៈជនដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងក្រៅខេត្ត អោយបានជ្រាបថា៖ នៅថ្ងៃសុក្រ ០៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង មានលក់ផលិតផលកសិកម្ម(ដុំ-រាយ អង្ករសរីរាង្គ សាច់គោ សាច់ជ្រូក មាន់ស្រែ ពងមាន់ស្រែ និងមានបន្លែផ្លែ បន្លែស្លឹក ស្រស់ ស្រស់ អនុផលផ្សេងៗ) មានតម្លៃពិសេសសម្រាប់តែថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ប៉ុណ្ណោះដូច្នេះសូមអញ្ជើញសាធារណៈជនរួសរាន់ឡើង មកទិញអោយបានច្រើនកុះករពីព្រោះតម្លៃពិសេសលើផលិតផលមានកាលកំណត់ ហើយផលិតផលកសិកម្ម យកមកពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង ផលិតផលផលិតតាមគោលការណ៍និងស្ដង់ដារប្រព័ន្ធធានាដោយមានការចូលរួម ធម្មជាតិ/សរីរាង្គ ភី.ជី.អេស (PGS)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter