ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំសកម្មភាពការសិក្សាពីកសិករទៅកសិករ(F2F) តាមរយៈចុះធ្វើទស្សនៈកិច្ចសិក្សា ពីការដាំដំណាំត្រសក់ទ្រើងនៅភូមិទួលពោធិ៍ ឃុំពពេល និងការចិញ្ចឹមមាន់ភ្ញាស់កូនលក់ និងចិញ្ចឹមមាន់សាច់លក់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៍ និងបានផ្តល់ទុនគាំទ្រ ដល់កសិករគ្រូចំនួន១៨ក្រុម ស្មើនឹងទឹកប្រាក់ចំនួន ៣ ៦០០ដុល្លា ដែលមានការចូលរួមពីមន្ត្រីកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អាជ្ញាធរ ភូមិ ឃុំពាក់ពន្ធ័ កសិករគ្រូ និងកសិករសាយភាយ មកពីឃុំមេលំ ឃុំពេលនិងឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -អោយកសិករដកស្រង់បទពិសោធន៍ល្អៗ ពីអ្វីដែលគាត់បានឃើញ និងការរៀបរាប់ជូនរបស់ម្ចាស់ចំការ និងម្ចាស់កសិដ្ឋាន និងមានទុនសម្រាប់គាំទ្របន្តសកម្មភាព ការសាយភាយ ពីកសិករទៅកសិករ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម