ថ្ងៃសុក្រ ០៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយ PM ប៉ូលីសប៉ុស្ត និងអាជ្ញាធរឃុំឆ្នុកទ្រូ កំលាំងសរុប ១៥នាក់ បានចុះអប់រំណែនាំទៅដល់អ្នកដឹកទិញ លក់ លៀស អោយបញ្ឈប់ការដឹក ទិញលៀសដែលបានមកពីការនេសាទខុសច្បាប់ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ក្នុងនោះយើងបានដកហូតឧបករណ៍កាវលៀសបានចំនួន០៤គ្រឿង។ ក្នុងករណីនៅតែបន្តដឹក ទិញលៀសខុសច្បាប់ទៀត សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម