ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានបើកយុទ្ធនាចាក់វ៉ាក់សាំងសារទឹកនិងអុតក្ដាមគោ ក្របី នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការសហការជាមួយពេទ្យសត្វភូមិ និងអាជ្ញាធរភូមិឃុំ នៅភូមិត្រពាំងព្រីង ឃុំ ស្វាយជុក ចាក់បានគោចំនួន ២៣៥ ក្បាល ក្របី ០ក្បាល -សារទឹកបានចំនួន ១៣៨ ក្បាល -អុតក្ដាមបានចំនួន ៩៧ ក្បាល ក្នុងគោលបំណងកាត់បន្ថយអត្រ្តាសត្វឈឺស្លាប់ និងអោយកសិករយល់ដឹងពីអត្ថប្រយោជន៏នៃការចាក់ថ្នាំការពារដល់គោ ក្របី របស់កសិករ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម