មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៩
188

ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប ៣៥នាក់ និងកាណូត ១០គ្រឿង ដោយ-ក្រុមទី១៖ ប្រើប្រាស់កំលាំង១៥នាក់ កាណូត០៤គ្រឿង សហការជាមួយសហគមន៍ ភូមិអន្លង់មេត្រីសែនជ័យ ភូមិថ្មី ភូមិព្រែកឆ្ដោរ ភូមិស្វាយរំពារសែនជ័យ បានចុះប្រត្តិបត្តិការហេីយបានប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច បឹងផ្សោត ក្នុងភូមិសាស្ត្រ ភូមិជេីងគ្រោះ ឃុំស្វាយរំពារ ស្រុក កំពង់លែង។ -ក្រុមទី២៖ប្រើប្រាស់កំលាំង០៤នាក់ កាណូត០១គ្រឿង សហការជាមួយសហគមន៍នេសាទកំពង់ព្រះគគីរចុះប្រតិបត្តិការរុះរើរបាំងស្បៃមុងនៅចំណុចពាមស្ទឹង ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។ និង-ក្រុមទី៣៖ប្រើប្រាស់កំលាំង១៦នាក់ កាណូត០៥គ្រឿង សហការជាមួយគណះបញ្ជាការឯកភាព ឃំុផ្លូវទូក បានចុះប្រតិបត្តិការ រុះរេីរុញបំផ្លាញចោលសម្រាស់នៅចំណុច ព្រែកពាមខ្នង ដែលស្ថិតក្នុងភូមិសាស្ត្រ ឃំុផ្លូវទូក -សម្រាស់ចំនួន ០៨កន្លែង ទំហំ៣២០០ ម៉ែតការេ បង្គោល១២០ ដេីម ម៉ែកសម្រាស់១៤០មែក -របាំងស្បៃមុងចំនួន ២៧កន្លែង ប្រវែង ៥៥០ម  លូចំនួន ២២គ្រឿង បង្គោល ២៥០ដេីម និងចាក់លែងត្រីចម្រុះក្នុងធម្មជាតិវិញចំនួន១១៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter