ចេញផ្សាយ ២៦ ធ្នូ ២០១៩
277
ថ្ងៃពុធ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មជ័យជំនះ នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប៣៦០នាក់(ស្រី២៨៣នាក់)
ក្នុងគោលបំណង៖-បូកសរុបលទ្ធផលប្រតិបត្តិការមុខរបរ ប្រចាំឆ្នាំ២០១៩ -អនុម័តផែនការមុខរបរសម្រាប់ឆ្នាំ២០២០ -បង្ហាញតារាងតុល្យការនិងបែងចែកផលចំណេញ និង-ចែកគ្រឿងឧបភោគបរិភោគដល់ចាស់ជរា។