ចេញផ្សាយ ២៦ ធ្នូ ២០១៩
302
ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានប្រជំុបូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០១៩ នៅការិយាល័យកសិកម្មស្រុករលាប្អៀរ ដែលមានការចូលរួមពី លោក លោកស្រីទីប្រឹក្សាកម្មវិធីASPIRE ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ មន្ត្រីអនុវត្ត និងក្រុមប្រឹក្សាឃំុគោលដៅទាំង៩ឃំុសរុបចំនួនអ្នកចូលរួម១៩នាក់ស្រី៦នាក់ ក្នុងគោលបំណង:-ពិនិត្យរបាយការណ៍វឌ្ឍនភាពដែលបានអនុវត្តបកន្លងមក -ពិភាក្សាបញ្ហាប្រឈម -ដំណោះស្រាយបឋម, បន្តការតាមដានសកម្មភាពការដាំ ចិញ្ចឹមមាន់នៅតាមភូមិ ឃំុ និងលើកទិសដៅបន្ត ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។