ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំពិភាក្សាជាមួយគណៈកម្មការបណ្ដាញ និងគណៈកម្មការផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង ស្តីពីការត្រៀមរៀបចំដំណើរការលក់ របស់ផ្សាររៀងរាល់ថ្ងៃចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលក្រោមការដឹកនាំដោយលោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងលោកបណ្ឌិត វង្ស សារិនដា នាយកប្រតិបត្តិសមាគមសហករណ៍កម្ពុជា(CAC) នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប១២នាក់ ក្នុងគោល បំណង៖-កំណត់ចំនួនផលិតផលដែលត្រូវដាក់លក់ -កំណត់តួនាទី ភារកិច្ចអោយបានច្បាស់លាស់ -កំណត់កំរៃសេវាអ្នកធ្វើការក្នុងផ្សារ -ការទិញម៉ាស៊ីនគិតលុយ, ទូរត្រជាក់សម្រាប់ ភេសជ្ជៈនិងសាច់ -ការតបណ្តាញទឹកចូលផ្សារ -រៀបចំកន្លែងលាងសំអាតនិងវេចខ្ចប់ -កំណត់តម្លៃផលិតផលសម្រាប់លក់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម