ចេញផ្សាយ ៣០ ធ្នូ ២០១៩
463
ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតកំណើតដំបូងរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) ក្រោមអធិបតីភាពដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយះពេល២ថ្ងៃ ហើយមានអ្នកចូលពីអង្គការសង្គមស៉ីវិល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម(២៥រាជធានី-ខេត្ត) សរុបចំនួន៣៥០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ ក្នុងគោលបំណង៖-បោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធដឹកនាំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) -ពិនិត្យ និងពិភាក្សាអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងឯកសារសំខាន់ៗមួយចំនួនទៀតរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និង-ចុះបញ្ជីសម្ព័ន្ធសហគមន៍កសិកម្ម។។ ដែលរៀបចំដោយ៖អគ្គនាយកដ្ឋានកសិកម្ម និងសហការឧបត្ថម្ភដោយ សម្ព័ន្ធសហករណ៍អាលឺម៉ង់(DGRV) អង្គការHEIFER៕