មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ និងចុះស្រង់ស្ថិតិវារីវប្បកម្ម ព្រមទាំងជម្រុញការធ្វើលិខិតអនុញាតិចិញ្ចឹមត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៣ មករា ២០២០
175

ថ្ងៃព្រហស្បតិ៍ ០៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង១៨នាក់ និងកាណូត៥គ្រឿង ដោយ-ក្រុម១ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលឃុំពាមឆ្កោក និងសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ និងប្រជាការពារភូមិពាមឆ្កោក សរុបចំនួន០៥នាក់ និងកាណូត០១គ្រឿង បានចុះប្រត្តិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍ជនរុញដោយកំលាំងម៉ាសុីនធ្វេីសកម្មភាពនៅកន្លែងអភិរក្សជលផលទី ៧B ភូមិក្បាលកន្លង់ ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដែលប្រព្រឹត្តឡេីងដោយជនល្មេីសឈ្មោះ ហុឹម ហ៊យ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនវៀត ឃុំកំពង់ហាវ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង  សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ វត្ថុតាងរឹបអូសរួមមាន៖-ឧបករណ៍ជនរុញដោយកំលាំងម៉ាសុីនទំហំ (២.៧ ម ១.៥ ម ៧.៥ ម)  ចំនួន០១គ្រឿង -បាឡាស្មាច់ ទំហំ ៨.១ម x១មx ០.៦ម ភ្ជាប់ម៉ាសុីនសាំង១៨សេះ ចំនួន០១គ្រឿង -ដងឧបករណ៍ជនចំនួន ០១គូរ និងលែងកូនត្រីចម្រុះក្នុងធម្មជាតិវិញចំនួន៣០គីឡូក្រាម។ -ក្រុម២ បានប្រើប្រាស់កំលាំង១០នាក់ កាណូត០៣គ្រឿង ដឹកនាំដោយលោក ម៉ប់ សាម៉ុន នាយរងខណ្ឌ បានចុះប្រតិបត្តិការក្នុងភូមិសាស្រ្ត ឃំុស្វាយរំពារ ស្រុកកំពង់លែង នៅចំណុចបាយឡៅ ស្ទឹងត្រគួន បានចុះរុះរេីរបាំងស្បៃមុង បំផ្លាញ់ចោលនៅនឹងកន្លែង -របាំងស្បៃមុង២២កន្លែង ប្រវែង៦៦០ម លូស្បៃមុងចំនួន២៥មាត់ ២៥០ដេីម និងចាក់លែងត្រីចម្រុះក្នុងធម្មជាតិវិញចំនួន១៥០គីឡូក្រាម។ និង-ក្រុម៣ បានប្រើប្រាស់កំលាំង ៣នាក់ កាណូត ១ គ្រឿង បានចុះស្រង់ស្ថិតិវារីវប្បកម្ម និងជម្រុញការធ្វើលិខិតអនុញាត្តិចិញ្ចឹមត្រី នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង បានចំនួន១០គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter