មាតិកា
សកម្មភាពអន្តរាគមន៍ និងផ្សព្វផ្សាយជំងឺឆ្លងសត្វ នៅភូមិចារថ្មីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៣ មករា ២០២០
169

ថ្ងៃព្រហស្បតឹ៍ ៨ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំមន្ត្រីចុះអន្តរាគមន៍ និងផ្សព្វផ្សាយជំងឺឆ្លងសត្វ នៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ-ធ្វើការព្យាបាលសត្វគោឈឺចំនួន២៧ក្បាល(សង្ស័យជាជំងឺអុតក្ដាម) -ធ្វើការបាញ់ថ្នាំសម្លាប់មេរោគបាន៣០ទ្រុង-គ្រោល -ចែកថ្នាំសម្លាប់មេរោគ និងថ្នាំblue mathylene ដល់កសិករ -ផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺផ្ដាសាយបក្សី -ផ្សព្វផ្សាយពីបច្ចេកទេសថែទាំសត្វ ការផ្ដល់ទឹក និងចំណី ដែលមានកសិករចូលរួមចំនួន៤០នាក់ ក្នុងគោលបំណង ៖ ធ្វើការផ្សព្វផ្សាយ ការព្យាបាលបង្ហាញ ជម្ងឺអុតក្តាម និងធ្វើជីវសុវត្ថិភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter